ធនធាន ជីវៈចម្រុះ នឹងរងផលប៉ះពាល់ បើមិនកំណត់ការប្រើប្រាស់ តំបន់ឆ្នេរសមុទ្រច្បាស់លាស់

25 June 2013 | Article

ខេត្តកំពត: ឆ្នេរសមុទ្រកម្ពុជាប្រវែង ៤៤០ គីឡូម៉ែត្រ គ្របដណ្តប់លើ
ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប នាពេលបច្ចុប្បន្ននេះ
កំពុងមានការអភិវឌ្ឍន៍មួយចំនួន ដូចជា ការវិនិយោគតំបន់សេដ្ឋកិច្ច
តំបន់ឧស្សាហកម្ម តំបន់កំពង់ផែ កន្លែងលំហែកាយបែបកែច្នៃ គម្រោងសាងសង់លំនៅស្ថាន សណ្ឋាគារ ជាដើម ដោយគម្រោងខ្លះ មានការប្រើប្រាស់នូវធនធានតំបន់ឆ្នេរ។  

 សកម្មភាព ទាំងនោះ អាចនឹងបង្កឱ្យមានផលបប៉ះពាល់លើជីវៈចម្រុះ បើមិនមានផែនការកំណត់ការប្រើប្រាស់តំបន់ឆ្នេរសមុទ្រត្រឹមត្រូវ ច្បាស់លាស់ និងមិនមានការអនុវត្តន៍ផែនការប្រកបដោយប្រសិទ្ធភាពនោះ។

ផ្អែកលើក្តីបារម្ភនេះ ក្រោមកិច្ចសហការរវាងសាលាខេត្តកំពត និងអង្គកា រសហភាពអន្តរជាតិដើម្បី អភិរក្សធម្មជាតិនៅកម្ពុជា ( IUCN ) ក្រោមការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប នាព្រឹកថ្ងៃទី២៥ ខែ មិថុនាឆ្នាំ២០១៣ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ សិក្ខាសាលាមួយបានបើកឡើងនូវប្រធានបទ ចាប់ផ្តើមការអនុវត្តន៍សកម្មភាពគម្រោងស្តីពីការរៀបចំកំណត់បែងចែក ការប្រើប្រាស់តំបន់ឆ្នេរសមុទ្រ។

លោក គង់ គីមស្រេង មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអង្គការ IUCN នៅកម្ពុជាបានអានសុន្ទរកថាមាន ខ្លឹមសារថាព្រោះតែកំណើនប្រជាពលរដ្ឋ តម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់យ៉ាងដើម្បីលើកស្ទួយសេដ្ឋ កិច្ច។ ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុជាផ្នែកមួយដែលបន្ថែមនូវទំនាស់រវាង ការអភិរក្ស និងការ អភិវឌ្ឍន៍ ហើយក៏បានដាក់សម្ពាធកាន់តែខ្លាំងចំពោះធនធានធម្មជាតិនានា ក្នុងនោះរួមមានតំបន់ ឆ្នេរផងដែរ។ ដើម្បីធានាឱ្យមានតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍន៍ ឬការអភិវឌ្ឍន៍ប្រកបទៅ ដោយប្រសិទ្ធភាពខ្ពស់ដែលមិនប៉ះពាល់ធ្ងន់ធ្ងរ ឬបំផ្លាញដល់ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី តាមបទពិសោធជាតិ និងអន្តរជាតិ នោះគឺការរៀបចំកំណត់បែងចែកការប្រើប្រាស់តំបន់ឆ្នេរសមុទ្រ ដែលអាចអនុញ្ញាត ឱ្យយើងបានយល់ដឹងពីសក្តានុពលនៃតំបន់និមួយៗ ព្រមទាំងអាចដាក់ចេញនូវ ផែនការគ្រប់គ្រងដ៏មានប្រសិទ្ធភាពនាពេលអនាគតដោយភាពច្បាស់លាស់ទៅលើ តំបន់ទាំងនេះថា តើតំបន់ណាគួរពិចារណាក្នុងការដាក់ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ច? តំបន់ណាសម្រាប់អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសហគមន៍ ទីទួលសុវត្ថិភាព និងតំបន់ណាគួរទុកសម្រាប់ការអភិរក្សធនធានធម្មជាតិ ប្រព័ន្ធ អេកូឡូស៊ី តំបន់វប្បធម៌ ឬបេតិកភណ្ឌធម្មជាតិ?។

លោក សូត យា អភិបាលរងខេត្តកំពត មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានេះថា ឆ្នេរ សមុទ្រកម្ពុជាដែលមានប្រវៃង៤៤០គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង សម្បូរដោយធនធានម្មជាតិ ដូចជា ព្រៃកោងកាង ស្មៅសមុទ្រ តំបន់ផ្កាថ្ម និងធន ធានផ្សេងៗទៀត ដែលប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរទាំងអស់នេះបាន និងកំពុងដើរតួយ៉ាងសំខាន់ ជា ជម្រកចាំបាច់មិនអាចកាត់ថ្លៃបានសម្រាប់ធនធានវារីសមុទ្រ រួមមាន ប្រភេទត្រីតុកកែ ជ្រូកទឹក សត្វ ផ្សោត អណ្តើក កន្ធាយ ការទាក់ទាញភ្ញៀវទេសចរ ការរក្សាលំនឹងបរិស្ថានធម្មជាតិ ការស្រូបយកកា ប៊នពីបរិយាកាស និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទមូលដ្ឋាន។ ក្នុងចំណោម ឆ្នេរសុទ្ររួម ខេត្តកំពតគ្របដណ្តប់ដោយស្រុកកំពង់ត្រាច ស្រុកទឹកឈូ និងក្រុងកំពត ប្រវែង៦៦,៥ គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅជិតពាក់កណ្តាលនៃប្រជាពលរដ្ឋសរុបរបស់ខេត្ត ហើយបច្ចុប្បន្ន នេះកំពុងមានសកម្មភាពអភិវឌ្ឍន៍មួយចំនួនដូចជា ការវិនិយោគតំបន់សេដ្ឋកិច្ច (កំពង់ផែខ្នាតអន្តរ ជាតិ) តំបន់ឧស្សាហកម្ម (រោងចក្រម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញ និងកំពង់ផែឃុំព្រែកត្នោត) ការ រៀបចំតំបន់លំហែកាយកែច្នៃចាក់ដីចូលសមុទ្រ(កែបថ្មី) គម្រោងសាងសង់លំនៅស្ថាន និងកន្លែង កម្សាន្តឆ្នេរថ្មីខាងកើតភ្នំដូង(សង្កាត់ត្រើយកោះ)ព្រមទាំងតំបន់ វិនិយោគសាងសង់សណ្ឋាគារជាប់មាត់ សមុទ្រលក (ព្រំដែនកម្ពុជា វៀតណាម) ជាដើម។

លោក សូត យា បន្តថា ក្រៅពីសកម្មភាពអភិវឌ្ឍ កំពុងកើតឡើង និងគម្រោងស្នើសុំវិនិយោគនៅតាមតំបន់ឆ្នេរសមុទ្រខេត្តកំពត ក៏មានសកម្មភាពប្រើ ប្រាស់នូវធនធានធម្មជាតិផងដែរ ដូចជា ការធ្វើសកម្មភាពនេសាទខ្នាតតូច ធំ និងមធ្យម ដោយទូក ម៉ាស៊ីន ការធ្វើសកម្មភាពដឹកជញ្ជូនទំនិញតាមទូក កប៉ាល់ក្នុងដែនសមុទ្រ ការសាងសង់លំនៅស្ថាន តាមតំបន់ឆ្នេរ ដែលសកម្មភាពទាំងនោះអាចនឹងបង្កឱ្យមានផលបប៉ះពាល់លើជីវៈចម្រុះ ប្រសិនបើ មិនមានផែនការកំណត់ការប្រើប្រាស់តំបន់ឆ្នេរសមុទ្រត្រឹមត្រូវ ច្បាស់លាស់ និងមិនមានការអនុវត្តន៍ ផែនការប្រកបដោយប្រសិទ្ធភាពទេនោះ។ លើសពីនេះទៀត តំបន់ឆ្នេរសមុទ្រខេត្តកំពតបាន និងកំ ពុងជួបប្រទះនូវបញ្ហាមួយចំនួន រួមមាន ការបំពុលបរិស្ថានតំបន់ឆ្នេរដោយមានកំណើនប្រជាពលរដ្ឋ រស់នៅតំបន់ឆ្នេរសមុទ្រច្រើន ការបំផ្លិចបំផ្លាញធនធានជីវចម្រុះក្នុងតំបន់ឆ្នេរសមុទ្រ ជម្លោះលើការ ប្រើប្រាស់តំបន់ឆ្នេរ ដូចជា ការនេសាទ ទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ និងទំនាស់រវាងការអភិរក្ស ការប្រើប្រាស់តំបន់ឆ្នេរជាមួយការអភិវឌ្ឍន៍។ ដូច្នេះសង្ឃឹមថា តាមរយៈសិក្ខាសាលាធ្វើ ឡើងដោយអង្កការ IUCN សហការជាមួយសាលាខេត្តកំពតតាមរយៈជំនួយរបស់សហភាពអឺរ៉ុបនឹង ផ្តល់ជូនសិក្ខាកាមមកពីតាមបណ្តាមន្ទីរ អង្គភាព ផ្នែកពាក់ព័ន្ធនានានូវលទ្ធផលវិជ្ជមានជុំវិញការប្រើប្រាស់តំបន់ឆ្នេរ សមុទ្រក្នុងខេត្តកំពតទាំងមូល៕

By: Mr. Dina, Reporter, Cambodia Express News (CEN)

Source: www.cen.com.kh/localnews/details_more/135?token=N2I1N2E3ZG